ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត ទាំង២៥ ដើម្បីត្រៀមសម្របសម្រួលរៀបចំសិក្ខាសាលាស្ដីពីការវាយតម្លៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ដែលជាបច្ច័យពីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមបណ្តារាជធានី-ខេត្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៤ ខែកុម្ភះ ឆ្នាំ ២០២៤

នារសៀលថ្ងៃពុធ ៥ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤
តំណាង​មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺ បានចូលរួមកិច្ចប្រជុំជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត ទាំង២៥ ដើម្បីត្រៀមសម្របសម្រួលរៀបចំសិក្ខាសាលាស្ដីពីការវាយតម្លៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ដែលជាបច្ច័យពីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមបណ្តារាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងអ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃ អ.គ.ហ.។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកស្រី តំណាងក្រសួងអប់រំ យុវជន និងកីឡា និងលោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត ទាំង២៥។

ព័ត៌មានទាក់ទង